ព្រះត្រៃបិដក ភាគ ០៦
ដទៃមកមិនទាន់ដល់១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងភិក្ខុមានសេចក្តីរង្កៀសថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើ១ រឿងភិក្ខុដឹងថា មានអាវាសិកភិក្ខុដទៃមកមិនទាន់ដល់១ រឿងភិក្ខុឃើញអាការជាដើមរបស់អាវាសិកភិក្ខុ១ រឿងភិក្ខុឮអាការជាដើមរបស់អាវាសិកភិក្ខុ១ រឿងអាគន្តុកភិក្ខុ និងអាវាសិកភិក្ខុ១ រឿងអាវាសិកភិក្ខុថាថ្ងៃចាតុទ្ទសី តែអាគន្តុកភិក្ខុថា ថ្ងៃបណ្ណរសី១ រឿងថ្ងៃមួយរោច ឬមួយកើត របស់អាវាសិកភិក្ខុ តែអាគន្តុកភិក្ខុថាជាថ្ងៃបណ្ណរសី១ រឿងអាវាសិកភិក្ខុ និងអាគន្តុកភិក្ខុទាំងពីរពួកមានភេទ និងសំវាសផ្សេងគ្នា ឬស្មើគ្នា១ រឿងទ្រង់ហាមមិនឲ្យភិក្ខុធ្វើឧបោសថ ដោយការឲ្យបារិសុទ្ធិ ឈ្មោះបារិវាសិកៈ១ រឿងទ្រង់ហាមមិនឲ្យធ្វើឧបោសថខុសថ្ងៃឧបោសថ វៀរលែងតែសង្ឃសាមគ្គីឧបោសថចេញ១ ឧទ្ទានទាំងនេះ ជាហេតុធ្វើរឿងឲ្យជឿជាក់ច្បាស់ឡើង យើងបានចំណែកចែកទុកហើយ។
ID: 636793826955888772
ទៅកាន់ទំព័រ៖