ព្រះត្រៃបិដក ភាគ ០៦

របស់​អញ​ឡើយ​។​ ​សង្ខារ​ទាំងឡាយ​ឯណាមួយ​ជា​អតីត​ក្តី​ ​ជា​អនាគត​ក្តី​ ​ជា​បច្ចុប្បន្ន​ក្តី​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​សង្ខារ​ទាំងឡាយ​ទាំងអស់​នោះ​ក៏​គ្រាន់តែ​ជា​សង្ខារ​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​នូវ​សេចក្តី​នុ៎ះ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វិញ្ញាណ​ឯណាមួយ​ជា​អតីត​ក្តី​ ​ជា​អនាគត​ក្តី​ ​ជា​បច្ចុប្បន្ន​ក្តី​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វិញ្ញាណ​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ក៏​គ្រាន់តែ​ជា​វិញ្ញាណ​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​នូវ​សេចក្តី​នុ៎ះ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​បាន​ស្តាប់​ហើយ​ ​យល់ឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​(​យ៉ាងនេះ​ហើយ​)​ ​ក៏​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ព្រោះ​កិរិយា​ប្រាសចាក​តម្រេក​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636793429174881030
ទៅកាន់ទំព័រ៖