ព្រះត្រៃបិដក ភាគ ០៦

កាលដែល​ចិត្ត​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ហើយ​ ​ញាណ​ ​(​របស់​អរិយ​សាវក​នោះ​)​ ​ក៏​កើតឡើង​ប្រាកដ​ថា​ ​ចិត្ត​(​របស់​អញ​)​ ​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ហើយ​ ​(​អរិយ​សាវក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ដូច្នេះ​ថា​ ​ជាតិ​ ​(​របស់​អញ​)​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អញ​បាន​នៅ​រួចហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​អញ​ក៏បាន​ធ្វើរួចហើយ​ ​កិច្ច​ឯទៀត​ក្រៅពី​នេះ​ ​មិន​មាន​ ​(​ដល់​អញ​)​ឡើយ​។​
 [​២៤​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​បាន​សំដែង​នូវ​សូត្រ​នេះ​ចប់ហើយ​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​ក៏​មានចិត្ត​ត្រេកអរ​រីករាយ​ចំពោះ​ភាសិត​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ក៏​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​កំពុង​ត្រាស់​សំដែង​នូវ​វេយ្យាករណ៍​នេះ​ ​ចិត្ត​របស់​ភិក្ខុ​ទាំង៥រូប​ ​បាន​រួច​ស្រឡះ​ហើយ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​(​ថា​អញ​ ​ថា​យើង​)​ឡើយ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ព្រះអរហន្ត៦អង្គ​ក្នុង​លោក​ជា​ដម្បូង​ ​(​រាប់ទាំង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​)​។​

​ចប់​ ​បឋម​ភាណវារៈ​។​


 [​២៥​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​ពារាណសី​ ​មាន​កុលបុត្រ​ ​(​ម្នាក់​)​ ​ឈ្មោះ​យស​ ​ជា​កូន​សេដ្ឋី​ ​ជា​បុគ្គល​ចំរើន​ដោយ​សេចក្តី​សុខ​។​ ​យស​កុលបុត្រ​នោះ​មាន​ប្រាសាទ៣​ ​ប្រាសាទ១​ ​សម្រាប់​នៅក្នុង​រដូវរងា​ ​ប្រាសាទ១សម្រាប់​នៅក្នុង​រដូវ​ក្តៅ​ ​ប្រាសាទ១​ ​សម្រាប់​នៅក្នុង​រដូវភ្លៀង​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636793429634039839
ទៅកាន់ទំព័រ៖