ព្រះត្រៃបិដក ភាគ ០៦
អមនុស្ស[អមនុស្ស សព្ទនេះ ប្រែថា សត្វដែលមិនមែនជាមនុស្ស គឺទេវតា បិសាច។បេ។ តែក្នុងទីនេះ សំដៅសេចក្តីចំពោះទេវតា។]ទាំងឡាយ បើកទ្វារទុក ដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ទ្វារព្រះនគរ។ អមនុស្សទាំងឡាយបើកទ្វារទុកដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ឥសិបតនមិគទាយវន។
[២៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងសម័យព្រឹកព្រាងស្វាងរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញយសកុលបុត្រដើរមកអំពីចម្ងាយ លុះទ្រង់ឃើញហើយ ក៏យាងចេញអំពីកន្លែងចង្ក្រម ហើយគង់លើអាសនៈដែលគេក្រាលទុកស្រាប់។ គ្រានោះ យសកុលបុត្របន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ) ក្នុងទីជិត ព្រះដ៏មានព្រះភាគថា ឱហ្ន៎ (ទីនុ៎ះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនុ៎ះ) ជំពាក់វាក់វិនណាស់តើ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងយសកុលបុត្រថា ម្នាលយស ទីនេះឯង
ID: 636793430218582866
ទៅកាន់ទំព័រ៖