ព្រះត្រៃបិដក ភាគ ០៦

មាន​យ៉ាងនេះ​ឯង​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នេះ​ហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ធម៌​ទាំងឡាយ​ ​ប្រាកដ​ដល់​ខីណាសវ​ព្រាហ្មណ៍​ ​អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​នូវ​កិលេស​ក្នុង​កាលណា​ ​សេចក្តី​សង្ស័យ​ទាំងឡាយ​ទាំងពួង​របស់​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​តែង​រម្ងាប់​អស់​ទៅ​ក្នុង​កាលនោះ​ ​ព្រោះថា​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​បានដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ជាទី​អស់​ទៅ​នៃ​បច្ច័យ​។​

 ​[​៣​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ជា​អនុលោម​ប្ប​ដិ​លោម​ ​គឺ​ពិចារណា​បណ្តោយ​ចុះ​ ​និង​ច្រាស​ឡើង​ ​អស់​បច្ឆិមយាម​នៃ​រាត្រី​ ​ដោយ​ន័យ​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​មាន​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​មាន​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​មានវិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​មាន​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​មាន​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​មាន​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​មាន​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​មាន​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​មាន​ភព​ជា​បច្ច័យ​ ​សេចក្តី​ចាស់​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636793412172037136
ទៅកាន់ទំព័រ៖