ព្រះត្រៃបិដក ភាគ ០៦
ក៏កើតឡើងដល់យសកុលបុត្រក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។
[២៧] គ្រានោះ មាតារបស់យសកុលបុត្រឡើងទៅកាន់ប្រាសាទ មិនបានឃើញយសកុលបុត្រ ក៏ដើរតម្រង់ទៅរកសេដ្ឋីគហបតិ (ជាស្វាមី) លុះចូលទៅដល់ហើយ ក៏ប្រាប់សេដ្ឋីគហបតិថា បពិត្រគហបតិ យសកុមារ ជាកូនរបស់អ្នក មិនឃើញទេ។ គ្រានោះ សេដ្ឋីគហបតិបញ្ជូនបម្រើទៅដោយសេះក្នុងទិសទាំង៤ ខ្លួនឯងក៏ដើរសំដៅទៅកាន់ឥសិបតនមិគទាយវន។ សេដ្ឋីគហបតិបានឃើញដានទ្រនាប់ជើងមាស (ស្បែកជើងមាស) លុះឃើញហើយ ក៏ដើរទៅតាមដានទ្រនាប់ជើងនោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញច្បាស់នូវសេដ្ឋីគហបតិដើរមកអំពីចម្ងាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញហើយ ក៏ទ្រង់ពុទ្ធបរិវិតក្កថា តថាគតគួរធ្វើឥទ្ធាភិសង្ខារ
(១) មិនឲ្យសេដ្ឋីគហបតិដែលអង្គុយនៅក្នុងទីនេះ ឃើញយសកុលបុត្រ ដែលអង្គុយនៅក្នុងទីនេះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តាក់តែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ។ កាលនោះ សេដ្ឋីគហបតិក៏ដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ
(១) សំដែងឫទ្ធិ មិនឲ្យឃើញ (បំបាំង)
ID: 636793430948986150
ទៅកាន់ទំព័រ៖