ព្រះត្រៃបិដក ភាគ ០៦
ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញយសកុលបុត្រដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ ចូរអ្នកអង្គុយសិនចុះ បើអ្នកអង្គុយក្នុងទីនេះ មុខជានឹងឃើញយសកុលបុត្រអង្គុយក្នុងទីនេះដែរ។ គ្រានោះ សេដ្ឋីគហបតិនឹកសង្ឃឹមថា ឮថា បើអញអង្គុយនៅក្នុងទីនេះឯង គង់នឹងបានឃើញយសកុលបុត្រអង្គុយនៅក្នុងទីនេះដែរ ហើយក៏ត្រេកអររីករាយថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះសេដ្ឋីគហបតិអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា គឺទ្រង់ប្រកាស ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សេដ្ឋីគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណៈ មានចិត្តខ្ពស់ មានចិត្តជ្រះថ្លា ក្នុងកាលណា ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែង ដោយព្រះអង្គឯង ទ្រង់ក៏ប្រកាសនូវធម្មទេសនានោះគឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះឯង។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ
ID: 636793431229710647
ទៅកាន់ទំព័រ៖