ព្រះត្រៃបិដក ភាគ ០៦

ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រលឹក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ទី​រលឹក​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​ទៅ​។​ ​ឯ​សេដ្ឋី​គហបតិ​នោះ​ ​(​បាន​នាម​បញ្ញត្តិ​ថា​)​ ​តេ​វាចិក​ឧបាសក​ ​(​គឺ​ឧបាសក​ដល់​តេ​វាចិក​សរណគមន៍​)​ ​ជា​ដម្បូង​ក្នុង​លោក​។​ ​
 [​២៨​]​ ​គ្រានោះ​ ​យស​កុលបុត្រ​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កំពុង​សំដែងធម៌​ដល់​បិតា​ ​(​របស់​ខ្លួន​)​ ​ក៏​ពិចារណា​នូវ​ភូមិ​ធម៌​ដែល​ខ្លួន​ឃើញ​ហើយ​ ​ដែល​ខ្លួន​ត្រាស់​ដឹង​ហើយ​ ​ចិត្ត​ក៏​រួចផុត​ស្រឡះ​ចាក​អាសវ​ធម៌​ទាំងឡាយ​ ​ឥត​ជាប់​ចំពាក់​ដោយ​ឧបាទាន​ឡើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​យស​កុលបុត្រ​ ​កាលដែល​តថាគត​កំពុង​សំដែងធម៌​ដល់​បិតា​ ​(​របស់​ខ្លួន​)​ ​ក៏​ពិចារណា​នូវ​ថ្នាក់​នៃ​ធម៌​ដែល​ខ្លួន​ឃើញ​ហើយ​ ​ត្រាស់​ដឹង​ហើយ​ ​ចិត្ត​ក៏​រួចផុត​ស្រឡះ​ចាក​អាសវ​ធម៌​ទាំងឡាយ​ ​ឥត​ជាប់​ចំពាក់​ដោយ​ឧបាទាន​ ​ឯ​យស​កុលបុត្រ​ ​(​នេះ​)​ ​មិន​គួរ​នឹង​វិលត្រឡប់​ទៅ​ដើម្បី​ភាវៈ​ថោកទាប​ ​ហើយ​បរិភោគ​កាម​ទាំងឡាយ​ ​ដូច​កាល​នៅ​ឃរាវាស​ក្នុង​កាលមុន​ទេ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​រម្ងាប់​នូវ​ឥទ្ធា​ភិ​សង្ខារ​(​១​)​ ​(​គឺ​រំសាយ​ឫទ្ធិ​ ​ឬ​ស្រាយ​ឫទ្ធិ​)​នោះ​ចេញ​។​ ​គ្រានោះ
​(​១​)​ ​គឺ​ព្រះអង្គ​ធ្វើឲ្យ​សេដ្ឋី​គហបតិ​បានឃើញ​យស​កុលបុត្រ​ ​(​គឺ​បង្ហាញ​ ​ឬ​បញ្ចេញ​ខ្លួន​យស​កុលបុត្រ​ឲ្យ​បិតា​ឃើញ​)​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636793432018146032
ទៅកាន់ទំព័រ៖