ព្រះត្រៃបិដក ភាគ ០៦
ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកត្រាស់ដឹងហើយ ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យសកុលបុត្រ មិនគួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលពីមុនទេ។ សេដ្ឋីគហបតិ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យសកុលបុត្រមានលាភហើយ បពិត្រព្រះអង្គដ៏ចំរើន (អត្តភាពជាមនុស្ស) យសកុលបុត្របានល្អហើយ ព្រោះចិត្តរបស់យសកុលបុត្ររួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ ព្រមទាំងយសកុលបុត្រជាបច្ឆា
(១) សមណៈផង។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយភាវៈស្ងៀមនៅ។ គ្រានោះ សេដ្ឋីគហបតិដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ កាលបើសេដ្ឋីគហបតិចេញទៅមិនយូរប៉ុន្មាន ក៏យសកុលបុត្រ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគក្នុងពេលនោះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកចូរមក
(២)
(១) អ្នកទៅជាមួយ អ្នកតាមហែ ។ (២) អ្នកឯងចូរទៅជាភិក្ខុ ឬចូរក្លាយទៅជាភិក្ខុ ។
ID: 636793432764627345
ទៅកាន់ទំព័រ៖