ព្រះត្រៃបិដក ភាគ ០៦
ជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគត ពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ចុះ។ ឯព្រះពុទ្ធដីកាដែលទ្រង់ត្រាស់ថា អ្នកចូរមកជាភិក្ខុនោះឯង ជាឧបសម្បទារបស់យសកុលបុត្រដ៏មានអាយុនោះ។ ព្រះអរហន្តទាំងឡាយ៧អង្គ កើតមានក្នុងលោកក្នុងគ្រានោះឯង។
ចប់ បព្វជ្ជារបស់ព្រះយស។
[២៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងបុព្វណ្ហសម័យ
(១) មានព្រះយសដ៏មានអាយុ ជាបច្ឆាសមណៈ យាងចូលទៅកាន់លំនៅរបស់សេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលសេដ្ឋីក្រាលបម្រុងទុកហើយ។ គ្រានោះ មាតា និងស្រ្តីជាបុរាណទុតិយិកា
(២) របស់ព្រះយសដ៏មានអាយុ នាំគ្នាដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថាដល់ស្រីទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១
(១) ក្នុងពេលមុនថ្ងៃរះ ពីព្រហាម ឬពីព្រលឹម។ (២) ប្រពន្ធពីដើម (កាលព្រះយសនៅជាគ្រហស្ថ)។
ID: 636793433367266404
ទៅកាន់ទំព័រ៖