ព្រះត្រៃបិដក ភាគ ០៦
ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា
ID: 636793412556285812
ទៅកាន់ទំព័រ៖