ព្រះត្រៃបិដក ភាគ ០៦

ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យកល្អ​ ​ឲ្យ​ឧស្សាហ៍​មាំ​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​ហើយ​ទើប​ទ្រង់​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​។​
 [​៣០​]​ ​(​លំដាប់នោះ​)​ ​មាន​គ្រហស្ថ៤នាក់​ ​ជា​សំឡាញ់​របស់​ព្រះ​យស​ដ៏​មាន​អាយុ​ ​គឺ​ឈ្មោះ​វិ​មលៈ១​ ​សុ​ពាហុ១​ ​បុណ្ណ​ជិ១​ ​គ​វម្ប​តិ១​ ​ជា​បុត្រ​ពួក​ត្រកូល​សេដ្ឋី​ ​និង​អនុ​សេដ្ឋី​ក្នុង​ក្រុង​ពារាណសី​ ​បានឮ​ដំណឹង​ថា​ ​យស​កុលបុត្រ​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ចេញ​អំពី​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភេទ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​។​ ​លុះ​សំឡាញ់​ទាំងនោះ​បានឮ​ដំណឹង​ ​(​យ៉ាងនេះ​)​ហើយ​ ​ទើប​ត្រិះរិះ​ដូច្នេះ​ថា​ ​យស​កុលបុត្រ​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ចេញទៅ​អំពី​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភេទ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ណា​ ​ធម្មវិន័យ​នោះ​ ​មិនមែន​ជា​របស់ថោកទាប​ដោយពិត​ ​ទាំង​បព្វជ្ជា​នោះ​សោត​ ​ក៏​មិនមែន​ជា​របស់ថោកទាប​ឡើយ​។​ ​សំឡាញ់​ទាំងនោះ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​យស​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​យស​ដ៏​មាន​អាយុ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លំដាប់នោះ​ ​ព្រះ​យស​ដ៏​មាន​អាយុ​នាំ​សំឡាញ់​គ្រហស្ថ​ទាំង៤នាក់​នោះ​ចូល​ទៅ​គាល់​ផ្ទះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636793434225121911
ទៅកាន់ទំព័រ៖