ព្រះត្រៃបិដក ភាគ ០៦

​ធម៌​ទាំងឡាយ​ ​ប្រាកដ​ដល់​ខីណាសវ​ព្រាហ្មណ៍​ ​អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​នូវ​កិលេស​ក្នុង​កាលណា​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​រមែង​កំចាត់​បង់​នូវ​មារ​ ​ព្រមទាំង​សេនា​មារ​ ​ហើយ​ឋិតនៅ​ក្នុង​កាលនោះ​ ​បីដូច​ព្រះអាទិត្យ​រះ​ឡើង​ ​ធ្វើ​អាកាស​ឲ្យ​រុងរឿង​ដោយ​រស្មី​របស់​ខ្លួន​ ​កំចាត់​បង់​នូវ​ងងឹត​ ​ឋិតនៅ​ ​ដូច្នោះឯង​។​

​ចប់​ ​ពោធិ​កថា​។​


 ​[​៤​]​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាក​សមាធិ​នោះ​ ​ហើយ​ទ្រង់​ចេញពី​ម្លប់​ពោធិព្រឹក្ស​ ​យាង​ចូល​ទៅកាន់​ដើម​អជ​បាល​និគ្រោធ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​ពែនភ្នែន​តែមួយ​ ​បង្គុយ​អស់៧ថ្ងៃ​ ​ក្រោមម្លប់​អជ​បាល​និគ្រោធ​ព្រឹក្ស​[​ដើម​ជ្រៃ​ដែល​ជាទី​ជ្រក​អាស្រ័យ​នៃ​ពួក​ជន​អ្នក​ឃ្វាល​ពពែ​។​]​ ​សោយ​វិមុត្តិសុខ​ ​(​គឺ​សុខ​ក្នុង​ផល​សមាបត្តិ​)​។​
 ​គ្រានោះ​ ​មាន​ព្រាហ្មណ៍​ម្នា​ក់​ឈ្មោះ​ហុំហុំ​កជា​តិកៈ​ ​(​មាន​ជាតិ​ជា​អ្នកធ្វើ​នូវ​សំឡេង​គ​ម្រាប​ថា​ ​ហុំហុំ​)​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​មួយអន្លើដោយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ធ្វើពាក្យ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636793413321889163
ទៅកាន់ទំព័រ៖