ព្រះត្រៃបិដក ភាគ ០៦
សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបព្វជ្ជា និងឧបសម្បទាដោយត្រៃសរណគមន៍ទាំងឡាយនេះ។
ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ ចប់។
[៣៥] គ្រានោះ ព្រះដ៏មានព្រះភាគនៅចាំវស្សារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានសម្រេចហើយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកទាំងឡាយក៏បានសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ។
ID: 636793439604735365
ទៅកាន់ទំព័រ៖