ព្រះត្រៃបិដក ភាគ ០៦

 គ្រានោះ​ ​ក្រុងមារ​ ​ជា​អ្នកមាន​ចិត្តអាក្រក់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​ពាក្យជា​គាថា​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​
​បពិត្រ​ព្រះ​សមណៈ​ ​អន្ទាក់​ទាំង​ឡាយ​ណាៗ​ ​ទោះបីជា​របស់​ទេវតា​ក្តី​ ​ជា​របស់​មនុស្ស​ក្តី​ ​ព្រះអង្គ​ជាប់​ហើយដោយ​អន្ទាក់​ទាំងនោះ​ ​ដែល​ជា​អន្ទាក់​របស់​មារ​ ​ព្រះអង្គ​ជាប់​ចំពាក់​ហើយដោយ​ចំណង​របស់​មារ​ ​ព្រះអង្គ​មិន​រួច​(​អំពី​វិស័យ​)​ខ្ញុំ​ឡើយ​។​ ​

​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​
​ម្នាល​មារ​ ​ជា​សត្វ​ដ៏​លាមក​ ​អន្ទាក់​ទាំង​ឡាយ​ណាៗ​ ​ទោះបីជា​របស់​ទេវតា​ក្តី​ ​ជា​របស់​មនុស្ស​ក្តី​ ​តថាគត​រួច​ស្រឡះ​ហើយ​ចាក​អន្ទាក់​ទាំងនោះ​ ​ដែល​ជា​អន្ទាក់​របស់​មារ​ ​តថាគត​រួចហើយ​ចាក​ចំណង​របស់​មារ​ ​អ្នកឯង​សោត​ ​ក៏​តថាគត​នាំចេញ​ចាក​ពុត​កំណាច​ ​(​គឺ​តថាគត​ផ្ចាញ់ផ្ចាល​ហើយ​)​។​

 គ្រានោះ​ ​ក្រុងមារ​ជា​អ្នកមាន​ចិត្តបាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ស្គាល់​អញ​ ​ព្រះ​សុគត​ទ្រង់​ស្គាល់​អញ​ ​ហើយក៏​អន្តរធាន​បាត់​ទៅ​អំពី​កន្លែង​នោះ​ឯង​។​
 ​[​៣៦​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ក្រុង​ពារាណសី​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​រួច​ទ្រង់​យាង​ចេញទៅ​កាន់​ចារិក​ក្នុង​ឧរុ​វេលា
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636793440312694610
ទៅកាន់ទំព័រ៖