ព្រះត្រៃបិដក ភាគ ០៦
ខ្ញុំព្រះអង្គទាំងអស់គ្នាប្រមាណ៣០នាក់ ជាពួកដ៏ចំរើន ជាសំឡាញ់នឹងគ្នា នៅក្នុងឧរុវេលាប្រទេសនេះ មានភរិយាគ្រប់ៗគ្នា បានឲ្យភរិយាបម្រើក្នុងដងព្រៃនេះ ឯកុមារជាសំឡាញ់ម្នាក់ មិនមានភរិយានឹងគេឡើយ យើងខ្ញុំបាននាំយកស្រីពេស្យាម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារជាសំឡាញ់នោះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះក៏លួចយកភណ្ឌៈ រត់បាត់ទៅក្នុងពេលនោះ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ យើងខ្ញុំជាសំឡាញ់នឹងគ្នាខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរមកកាន់ដងព្រៃនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយសំគាល់រឿងនោះដូចម្តេច អ្នកទាំងឡាយគួរស្វែងរកស្រីប្រសើរជាង ឬគួរស្វែងរកខ្លួនប្រសើរជាង។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំគួរស្វែងរកខ្លួនប្រសើរជាង។ ទើបព្រះអង្គត្រាស់ថា ម្នាលកុមារទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយអង្គុយមកសិនចុះ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ។ ភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថាដល់ពួក
ID: 636793441073517947
ទៅកាន់ទំព័រ៖