ព្រះត្រៃបិដក ភាគ ០៦

យើងខ្ញុំ​គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភទ្ទ​វគ្គិ​យកុ​មារ​ទាំងនោះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​បាន​សំដែង​ល្អ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ល្អ​ចុះ​។​ ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​ភទ្ទ​វគ្គិ​យ​ភិក្ខុ​ដ៏​មាន​អាយុ​ទាំងនោះ​។​

​ចប់​ ​រឿង​ពួក​ភទ្ទ​វគ្គិ​យ​ភិក្ខុ​ជា​សំឡាញ់​នឹងគ្នា​។​
​ទុតិយ​ភាណវារៈ​ ​ចប់​។​


 ​[​៣៧​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាច់​ទៅកាន់​ចារិក​តាមលំដាប់​ ​ក៏​ទ្រង់​ពុទ្ធដំណើរ​សំដៅ​ទៅកាន់​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​ជដិល៣នាក់​ ​(​ជា​បងប្អូន​នឹងគ្នា​)​ ​គឺ​ឧរុ​វេល​កស្សប១​ ​នទី​កស្សប១​ ​គ​យា​កស្សប១​ ​អាស្រ័យ​នៅក្នុង​ឧរុ​វេលា​ប្រទេស​(​នោះ​)​។​ ​បណ្តា​ជដិល​ទាំងនោះ​ ​មាន​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ជានា​យក​ ​ជា​អ្នកដឹកនាំ​ ​ជាកំពូល​ ​ជា​ប្រធាន​ ​ជា​បុគ្គល​ដ៏​ឧត្តម​ ​ប្រសើរ​ជាង​ជដិល៥០០នាក់​។​ ​ជដិល​ឈ្មោះ​នទី​កស្សប​ ​ជានា​យក​ ​ជា​អ្នកដឹកនាំ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636793441701429051
ទៅកាន់ទំព័រ៖