ព្រះត្រៃបិដក ភាគ ០៦

មាន​ឫទ្ធិ​ ​មានពិស​ក្នុង​ចង្កូម​ ​មានពិស​ដ៏​ពន្លឹក​ ​កុំ​ឲ្យតែ​នាគរាជ​នោះ​វា​បៀតបៀន​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​នាគរាជ​នោះ​បៀតបៀន​យើង​មិនបានទេ​ ​ណ្ហើយចុះ​ ​អ្នក​ចូរ​ព្រម​ឲ្យ​រោង​ភ្លើង​ ​(​ដល់​យើង​ចុះ​)​។​ ​ឧរុ​វេល​កស្សប​តប​ថា​ ​បពិត្រ​មហា​សមណៈ​ ​ព្រះអង្គ​ចូរ​នៅ​តាម​សប្បាយ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅកាន់​រោង​ភ្លើង​ ​ហើយ​ក្រាល​នូវ​កម្រាល​ស្មៅ​ ​គង់​ផ្គត់ភ្នែន​ ​តាំង​កាយ​ដ៏​ត្រង់​ដម្កល់​សតិ​ឆ្ពោះ​មុខ​ទៅកាន់​កម្មដ្ឋាន​។​
 ​[​៣៨​]​ ​គ្រានោះ​ ​នាគ​នោះ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​ចូល​ទៅ​ ​លុះ​ឃើញ​ហើយ​ ​កើតទុក្ខ​ ​តូចចិត្ត​ ​ក៏​បណ្តាល​ផ្សែង​ឲ្យ​ហុយចេញ​។​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ការ​នេះ​គួរ​តថាគត​ ​កុំ​បៀតបៀន​ស្បែក​សម្បុរថ្ងៃ​ ​ស្បែក​បន្ទាប់​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​ ​និង​ខួរ​ក្នុង​ឆ្អឹង​របស់​នាគរាជ​នេះ​ឲ្យសោះ​ ​ហើយ​គ្រាន់តែ​គ្រប​សង្កត់​តេជះ​ ​(​របស់​នាគរាជ​)​ ​ដោយ​តេជះ​របស់​តថាគត​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំ​ដែង​ឥទ្ធា​ភិ​សង្ខារ​ ​មាន​សភាព​ដូច្នោះ​ហើយ​ ​ក៏​បណ្តាល​ផ្សែង​ឲ្យ​ហុយ​តប​ទៅវិញ​។​ ​ចំណែក​នាគ​នោះ​ ​អត់ទ្រាំ​សេចក្តី​ក្រោធ​មិនបាន​ ​ក៏​បណ្តាល​ភ្លើង​ឲ្យ​ឆេះ​ឡើង​។​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ទ្រង់​ចូល​ឈាន​ ​មាន​តេជោធាតុ​ជា​អារម្មណ៍​ ​ហើយ​ទ្រង់​បណ្តាល​ភ្លើង​ឲ្យ​ឆេះ​ឡើង​ដែរ​។​ ​កាលបើ​អ្នកមាន​ឫទ្ធិ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636793442742916882
ទៅកាន់ទំព័រ៖