ព្រះត្រៃបិដក ភាគ ០៦

ទាំងពីរ​បណ្តាល​ពន្លឺភ្លើង​ឲ្យ​ភ្លឺ​ព្រោងព្រាយ​ឡើង​ហើយ​ ​ឯ​រោង​ភ្លើង​ក៏​រុងរឿង​ភ្លឺ​សន្ធោ​រស​ន្ធៅ​ឡើង​ហាក់ដូចជា​ភ្លើង​ឆេះ​។​ ​លំដាប់នោះ​ ​ជដិល​ទាំងអម្បាល​នោះ​ ​នាំគ្នា​ចោមរោម​រោង​ភ្លើង​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ឱ​សមណៈ​មាន​រូបល្អ​ម្ល៉េះ​ ​ឥឡូវ​ត្រូវ​នាគរាជ​បៀតបៀន​។​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ទ្រង់​មិនបាន​ប៉ះពាល់​ស្បែក​ក្រៅ​ ​ស្បែក​បន្ទាប់​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​ ​និង​ខួរ​ក្នុង​ឆ្អឹង​របស់​នាគ​នោះ​ ​ទ្រង់​គ្រប​សង្កត់​តេជះ​ដោយ​តេជះ​ ​ហើយ​ទ្រង់​ចាប់​នាគ​ច្រក​ក្នុង​បាត្រ​ ​(​នាំ​យក​ទៅ​)​ ​បង្ហាញ​ដល់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ថា​ ​នែ​កស្សប​ ​នេះ​នាគ​របស់​អ្នកឯង​ ​តថាគត​បាន​គ្រប​សង្កត់​តេជះ​របស់​វា​ ​ដោយ​តេជះ​តថាគត​ហើយ​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​ ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះ​ហេតុ​ថា​ ​(​ព្រះអង្គ​)​ ​អាច​គ្រប់​សង្កត់​តេជះ​របស់​នាគ​ជា​សត្វ​កាច​ ​មាន​ឫទ្ធិ​ ​មានពិស​ក្នុង​ចង្កូម​ ​មានពិស​ដ៏​ពន្លឹក​ ​ដោយ​តេជះ​(​របស់​ព្រះអង្គ​បាន​)​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
 ​[​៣៩​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ទ្រង់​ប្រថាប់​នៅ​)​ ​ជិត​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នឹង​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ថា​ ​នែ​កស្សប​ ​បើ​អ្នក​មិន​ចង្អៀតចង្អល់​ទេ​ ​តថាគត​សុំ​នៅក្នុង​រោង​ភ្លើង​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636793443052119425
ទៅកាន់ទំព័រ៖