ព្រះត្រៃបិដក ភាគ ០៦

គួរ​ជាទី​រីករាយ​ ​គួរ​ជាទី​រលឹក​ឲ្យ​សម្រេច​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​កន្លែង​ដ៏​សមគួរ​។​ ​លុះ​ព្រាហ្មណ៍​នោះ​ ​ឋិតនៅ​ក្នុង​កន្លែង​ដ៏​សមគួរ​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​បុគ្គល​ដែល​បាន​ឈ្មោះថា​ព្រាហ្មណ៍​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ ​ម្យ៉ាងទៀត​ ​ធម៌​អ្វីខ្លះ​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​ជា​ព្រាហ្មណ៍​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នេះ​ហើយ​ ​ក៏​បន្លឺ​នូវ​ឧទាន​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ព្រាហ្មណ៍​ណា​មាន​បាបធម៌​បណ្តែត​ចោល​ហើយ​ ​មាន​សំឡេង​គម្រាម​ថា​ ​ហុំហុំ​ ​លះ​ចោល​ហើយ​ ​មាន​ទឹកម្ចត់​គឺ​រាគាទិក្កិលេស​លះ​ចោល​ហើយ​ ​មានចិត្ត​សង្រួម​ហើយ​ ​ចេះ​ចប់​នូវ​វេទ​ ​(​គឺ​មគ្គ​ញាណ​ទាំង៤​)​ ​មាន​មគ្គ​ព្រហ្មចរិយៈ​ ​នៅ​រួចហើយ​ ​ម្យ៉ាងទៀត​ ​ព្រាហ្មណ៍​ណា​ ​មិន​មាន​គំនរ​ ​គឺ​រាគាទិក្កិលេស​ក្នុង​អារម្មណ៍​បន្តិចបន្តួច​ក្នុង​លោកសន្និវាស​ ​ព្រាហ្មណ៍​នោះ​ ​គួរ​នឹង​ហៅ​ខ្លួន​ថា​ ​ជា​ព្រាហ្មណ៍​ដោយ​ធម៌​បាន​។​

​ចប់​ ​អជ​បាល​និគ្រោធ​កថា​។

ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636793413777107963
ទៅកាន់ទំព័រ៖