ព្រះត្រៃបិដក ភាគ ០៦

ក្នុងថ្ងៃនេះ​បាន១ថ្ងៃ​សិន​។​ ​ឧរុ​វេល​កស្សប​ពោលតប​ថា​ ​អើម​ហា​សមណៈ​ ​ខ្ញុំ​មិន​ចង្អៀតចង្អល់​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ប្រាថ្នា​សេចក្តី​សប្បាយ​ ​ទើប​ឃាត់​ព្រះអង្គ​ថា​ ​ក្នុង​រោង​ភ្លើង​នេះ​មាន​នាគរាជ​មួយ​ជា​សត្វ​កាច​ ​មាន​ឫទ្ធិ​ ​មានពិស​ក្នុង​ចង្កូម​ ​មានពិស​ដ៏​ពន្លឹក​ ​កុំ​ឲ្យ​នាគរាជ​នោះ​វា​បៀតបៀន​ព្រះអង្គ​ឡើយ​។​
 ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​ឯនា​គ​នោះ​មិន​អាច​បៀតបៀន​តថាគត​បានទេ​ ​ណ្ហើយចុះ​ ​អ្នក​ចូរ​ព្រម​ឲ្យ​រោង​ភ្លើង​ ​(​ដល់​តថាគត​ចុះ​)​។​
​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ឧរុ​វេល​កស្សប​ព្រម​ឲ្យហើយ​ ​ព្រះអង្គ​មិន​តក់ស្លុត​ ​ឥតមាន​កោតញញើត​ ​ទើប​យាង​ចូល​ទៅ​។​ ​ពស់​ជា​អហិ​នាគ​ ​បានឃើញ​ព្រះអង្គ​យាង​ចូល​ទៅ​ ​ក៏​តូចចិត្ត​ ​ទើប​បណ្តាល​ផ្សែង​ឲ្យ​ហុយចេញ​។​ ​ឯ​ព្រះសម្ពុទ្ធ​ជា​មនុស្ស​នាគ​ ​ទ្រង់​មានព្រះហឫទ័យ​រីករាយ​ ​ឥតមាន​សេចក្តី​អាក់អន់​ ​ក៏​បណ្តាល​ផ្សែង​ឲ្យ​ហុយចេញ​ក្នុង​ទីនោះ​ដែរ​។​ ​ចំណែក​អហិ​នាគ​ ​អត់ទ្រាំ​សេចក្តី​ក្រោធ​មិនបាន​ ​ក៏​បណ្តាល​ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​ដូចជា​ភ្លើង​ធម្មតា​។​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636793444153023359
ទៅកាន់ទំព័រ៖