ព្រះត្រៃបិដក ភាគ ០៦

​ឯ​មនុស្ស​នាគ​ ​ទ្រង់​ឆ្លាស​ក្នុង​ឈាន​ ​មាន​តេជោធាតុ​ជា​អារម្មណ៍​ ​ក៏​បណ្តាល​ឲ្យ​ឆេះ​ឡើង​ក្នុង​ទីនោះ​ដែរ​។​ ​កាលបើ​អ្នកមាន​ឫទ្ធិ​ទាំងពីរ​បណ្តាល​ឲ្យ​ភ្លើង​ភ្លឺ​ព្រោងព្រាយ​ឡើង​ព្រមគ្នា​ហើយ​ ​ពួ​ជដិល​ដ៏​ចោមរោម​រោង​ភ្លើង​។​
​ជដិល​ទាំងឡាយ​និយាយ​គ្នា​ថា​ ​ឱ​ ​មហា​សមណៈ​មាន​រូបល្អ​ម្ល៉េះ​ ​ឥឡូវ​ត្រូវ​នាគ​បៀតបៀន​។​​
​លុះ​រាត្រី​កន្លងទៅ​ហើយ​ ​រស្មី​របស់​អហិ​នាគ​ក៏​រលត់​សូន្យ​ទៅ​។​ ​ឯ​រស្មី​មាន​ពណ៌​ច្រើន​របស់​ព្រះសម្ពុទ្ធ​ដ៏​មាន​ឫទ្ធិ​ ​ក៏​តាំងនៅ​ដដែល​។​ ​រស្មី​មាន​ពណ៌​ច្រើន​គឺ​ ​ខៀវ​ខ្លះ​ ​ក្រហម​ខ្លះ​ ​ហង្សបាទ​ ​(​ក្រហម​ទន់​)​ខ្លះ​ ​លឿង​ខ្លះ​ ​ពណ៌​ផ្លេក​ខ្លះ​ ​មាននៅ​ក្នុង​ព្រះ​កាយ​របស់​ព្រះសម្ពុទ្ធ​ដែល​មាន​ព្រះនាម​ថា​ ​អង្គីរស​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​ចាប់​អហិ​នាគ​ច្រក​ក្នុង​បាត្រ​ហើយ​ ​(​នាំទៅ​)​ ​បង្ហាញ​ព្រាហ្មណ៍​ថា​ ​នែ​កស្សប​ ​នេះ​នាគ​របស់​អ្នក​ ​តថាគត​គ្រប​សង្កត់​តេជះ​របស់​វា​ ​ដោយ​តេជះ​របស់​តថាគត​ហើយ​។

 គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ជ្រះថ្លា​ដោយ​ឥទ្ធិ​ប្បា​ដិ​ហារ្យ​នេះ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636793545820268734
ទៅកាន់ទំព័រ៖