ព្រះត្រៃបិដក ភាគ ០៦
ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយស្ថិតនៅក្នុងទិសទាំង៤ មានគួរនាដូចគំនរភ្លើងដ៏ធំ។ ទ្រង់ត្រាស់ថា នែកស្សប ឯអ្នកទាំងនោះ គឺស្តេចធំទាំង៤ ចូលមកគាល់តថាគតដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលមហារាជទាំង៤ ក៏គង់ចូលមកគាល់ដើម្បីស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។
ចប់ បាដិហារ្យជាគំរប់២។
[៤១] គ្រានោះ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាល
ID: 636793547235069656
ទៅកាន់ទំព័រ៖