ព្រះត្រៃបិដក ភាគ ០៦

យប់​មុន​។​ ​លុះ​រាត្រី​នោះ​កន្លង​ហើយ​ ​ទើប​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​កាល​(​នេះ​)​ ​ជា​កាល​សមគួរ​ហើយ​ ​ភត្តាហារ​ក៏​សម្រេច​ហើយ​ ​បពិត្រ​មហា​សមណៈ​ ​ចុះ​អ្នកណា​ដែល​មាន​ពណ៌​ល្អ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​ក្នុង​វេលា​កណ្តាល​អធ្រាត្រ​ ​ហើយ​ចូល​មក​គាល់​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះអង្គ​ ​ទើប​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​មាន​គួរនា​ដូច​គំនរ​ភ្លើង​ធំ​ដ៏​រុងរឿង​ ​និង​ឧត្តម​ជាង​រស្មី​នៃ​ពណ៌​ដែល​មាន​ហើយ​ក្នុង​កាល​យប់​មុន​ ​។​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​អ្នកនោះ​ហើយ​ ​គឺ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ចូល​មករ​កត​ថា​គត​ ​ដើម្បីនឹង​ស្តាប់ធម៌​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មហា​សមណៈ​ ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​គង់​ចូល​មក​គាល់​ដើម្បីនឹង​ស្តាប់ធម៌​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ភត្តាហារ​របស់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ស្រេចហើយ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ដងព្រៃ​នោះ​ឯង​។​

​ចប់​ ​បាដិហារ្យ​ជា​គំរប់៣​។​

ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636793547737048368
ទៅកាន់ទំព័រ៖