ព្រះត្រៃបិដក ភាគ ០៦
[៤២] លំដាប់នោះ សហម្បតិព្រហ្ម មានសម្បុរល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបឋិតនៅក្នុងទីដ៏សមគួរមួយ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងយប់មុនៗ។ កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាហ្ន៎មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយឋិតនៅក្នុងទីដ៏សមគួរ គួរនាដូចគំនរភ្លើងដ៏ធំ រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានក្នុងយប់មុនៗនោះ ។ ព្រះអង្គត្រាស់ថា នែកស្សប ជននោះឯង គឺសហម្បតិព្រហ្ម ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសហម្បតិព្រហ្ម ក៏គង់ចូលមកគាល់
ID: 636793548045856031
ទៅកាន់ទំព័រ៖