ព្រះត្រៃបិដក ភាគ ០៦
ដើម្បីនឹងស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។
ចប់ បាដិហារ្យជាគំរប់៤។
[៤៣] សម័យនោះឯង គ្រឿងបូជាធំ នឹងកើតឡើងដល់ជដិលឈ្មោះឧុវេលកស្សប។ (ព្រោះថា) ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា ប្រាថ្នានឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប មានសេចក្តីត្រិះរិះដូច្នេះថា កាលឥឡូវនេះឯង គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថាជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន លាភសក្ការៈនឹងចំរើនដល់មហាសមណៈ លាភសក្ការៈរបស់អញ ក៏នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកនេះទៅអេះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីបរិវិតក្កក្នុងចិត្តរបស់ជដិលឈ្មោះឧរុវេលកស្សប ដោយព្រះហឫទ័យព្រះអង្គ ទើបទ្រង់យាងទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពី
ID: 636793548411936969
ទៅកាន់ទំព័រ៖