ព្រះត្រៃបិដក ភាគ ០៦

សម្រាក​ឥរិយាបថ​ក្នុង​វេលា​ថ្ងៃ​ក្នុង​កន្លែង​នោះ​ឯង​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ណាស់​តើ​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​ព្រះអង្គ​ស្គាល់ចិត្ត​ដោយចិត្ត​របស់​ព្រះអង្គ​បាន​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​ ​កាលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ភត្តាហារ​របស់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ស្រេចហើយ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ដងព្រៃ​នោះ​ឯង​។​

​ចប់​ ​បាដិហារ្យ​ជា​គំរប់៥​។​


 ​[​៤៤​]​ ​សម័យ​នោះ​ឯង​ ​សំពត់​បង្សុកូល​[​សម្ព​ត់​ដែល​ជាប់​ដោយ​អាចម​ន៍​ដី​ ​មាន​សម្ព​ត់​ដែល​ឥត​ម្ចាស់​ជាដើម​។​]​ ​កើតឡើង​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​ដូច្នេះ​ថា​ ​តថាគត​គួរ​នឹង​លាង​សំពត់​បង្សុកូល​ក្នុង​ទីណា​អេះ​។​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ជ្រាប​ពុទ្ធ​បរិវិតក្ក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ហើយក៏​ជីក​ស្រះ​ ​(​មួយ​)​ ​ដោយដៃ​ឯង​ ​ហើយ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​លាង​សំពត់​បង្សុកូល​ក្នុង​ស្រះ​នេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​តថាគត​គួរ​បោកគក់​សំពត់​បង្សុកូល​នឹង​របស់​អ្វី​អេះ​។​ ​លំដាប់នោះ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636793549027232162
ទៅកាន់ទំព័រ៖