ព្រះត្រៃបិដក ភាគ ០៦
ទេ (ឥឡូវនេះ) ស្រះបោក្ខរណីនោះ មានក្នុងកន្លែងនេះ ផែនថ្មនេះគេដម្កល់ទុកពីមុន ក៏មិនមានដែរ ចុះ(ឥឡូវនេះ) ផែនថ្មនេះ អ្នកណាគេដម្កល់ទុក មែកថ្ងាន់នេះ កាលពីមុនមិនទាបចុះមកទេ (ក៏ឥឡូវ)នេះ មែកថ្ងាន់នេះឯង ទៅជាទាបចុះមក ព្រោះហេតុអ្វីហ្ន៎។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា នែកស្សប សំពត់បង្សុកូល កើតឡើងដល់តថាគតក្នុងទីនេះ នែកស្សប តថាគតរំពឹងដូច្នេះថា តថាគតគួរលាងសំពត់បង្សុកូលក្នុងទីណាហ្ន៎ នែកស្សប (លុះតថាគតរំពឹងយ៉ាងនេះហើយ) លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ក៏ជីកស្រះបោក្ខរណី ដោយដៃ ហើយពោលពាក្យនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ លាងសំពត់បង្សុកូលក្នុងស្រះបោក្ខរណីនេះចុះ ស្រះបោក្ខរណីនេះ ហើយដែលអមនុស្ស
(១) ជីកដោយដៃ នែកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរបោកគក់សំពត់បង្សុកូលលើអ្វីហ្ន៎ ម្នាលកស្សប កាលនោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះឯងដែលអមនុស្សបានដម្កល់ទុក ម្នាលកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎ កស្សប
(១) ក្រៅពីជាតិមនុស្ស ក្នុងទីនេះគឺព្រះឥន្ទ្រ។
ID: 636793549665118647
ទៅកាន់ទំព័រ៖