ព្រះត្រៃបិដក ភាគ ០៦

ក្រាបបង្គំទូល​នូវ​កាល​ ​(​នៃ​ភត្ត​)​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​មហា​សមណៈ​ ​កាល​នេះ​ជា​កាលគួរ​ហើយ​ ​ភត្តាហារ​ក៏​សម្រេច​ហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​កស្សប​ ​អ្នកឯង​ចូរ​ទៅចុះ​ ​តថាគត​នឹង​ទៅ​ក្រោយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ជូន​ឧរុ​វេល​កស្សប​ឲ្យ​ទៅ​មុន​ហើយ​ ​ក៏​ទ្រង់​យាង​ទៅកាន់​ជម្ពូ​ទ្វី​ ​ដែល​លោក​សន្មត​ដោយ​ដើម​ព្រីង​ ​ហើយ​នាំ​យក​ផ្លែ​អំពី​ដើម​ព្រីង​នោះ​ ​រួច​យាង​ត្រឡប់​មក​គង់​ក្នុង​រោង​ភ្លើង​ ​បាន​មុន​ជដិល​នោះ​វិញ​។​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ក៏បាន​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​រោង​ភ្លើង​ដោយ​ច្បាស់លាស់​ ​លុះ​ឃើញ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​ព្រះអង្គ​ទ្រង់​ពុទ្ធដំណើរ​មក​តាមផ្លូវ​ណា​ ​(​កាលដែល​មក​)​ ​ខ្ញុំ​ចេញ​មក​មុន​ព្រះអង្គ​ ​(​លុះ​មកដល់​ទីនេះ​)​ ​ត្រឡប់ជា​ព្រះអង្គ​មកដល់​គង់នៅ​ក្នុង​រោង​ភ្លើង​មុន​ខ្ញុំ​ភ្លាម​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កស្សប​ ​កាល​តថាគត​បាន​បញ្ជូន​អ្នក​មក​ក្នុង​ទីនេះ​ហើយ​ ​តថាគត​ទៅកាន់​ជម្ពូ​ទ្វី​ ​ដែល​លោក​សន្មត​ដោយ​ដើម​ព្រីង​ ​ហើយ​តថាគត​នាំ​យក​ផ្លែ​អំពី​ដើម​ព្រីង​នោះ​ ​រួចមក​អង្គុយ​នៅក្នុង​រោង​ភ្លើង​(​នេះ​)​ ​បាន​មុន​អ្នក​ ​កស្សប​ ​ផ្លែ​នេះ​គឺ​ផ្លែ​ព្រីង​ ​មាន​សម្បុរ​ល្អ​ ​មាន​ក្លិនក្រអូប​ ​មាន​រស​ឆ្ងាញ់​ ​បើ​អ្នក​ចង់​បរិភោគ​ ​ចូរ​បរិភោគ​ចុះ​។​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ក្រាបទូល​ថា​ ​បពិត្រ​មហា​សមណៈ​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636793550247441954
ទៅកាន់ទំព័រ៖