ព្រះត្រៃបិដក ភាគ ០៦
ណ្ហើយ (ខ្ញុំអរហើយ) ព្រះអង្គបាននាំមកនូវផ្លែព្រីងនេះ សូមព្រះអង្គសោយផ្លែព្រីងនេះព្រះអង្គឯងចុះ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប រិះគិតដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះកាលព្រះអង្គបញ្ជូនអញមក (ក្នុងទីនេះ) មុនព្រះអង្គ ហើយទ្រង់ទៅកាន់ជម្ពូទ្វីដែលលោកសន្មតដោយដើមព្រីង ហើយនាំយកផ្លែអំពីដើមព្រីងនោះ រួចត្រឡប់ជាមកគង់នៅក្នុងរោងភ្លើង(នេះ) បានមុនអញវិញ តែបើទុកជាយ៉ាងនោះឯង ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលនូវកាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រមហាសមណៈ កាលនេះជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ជូនជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកទៅ (មុន)ចុះ តថាគតនឹងទៅ(តាមក្រោយ) ហើយព្រះអង្គយាងទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ក៏ទ្រង់នាំផ្លែស្វាយនៅជិតដើមព្រីងនោះ។បេ។ ទ្រង់នាំយកផ្លែកន្ទួតនៅជិតដើមព្រីងនោះ។បេ។ ទ្រង់នាំយកផ្លែសម៉នៅជិតដើមព្រីងនោះ។បេ។
ID: 636793550513437168
ទៅកាន់ទំព័រ៖