ព្រះត្រៃបិដក ភាគ ០៦
[៤៦] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងពុះឧសទាំងឡាយឲ្យបែកចេញបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងពុះឧសឲ្យបែកបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរពុះឧសទាំងឡាយឲ្យបែកទៅ។ ឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គធ្វើឧសទាំងឡាយឲ្យបែកឲ្យទាន។ ចំណែកឧសទាំង៥០០ដុំ ក៏បែកព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនឹងបំបែកឧសទាំងឡាយចេញបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។
[៤៧] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះ
ID: 636793551050397881
ទៅកាន់ទំព័រ៖