ព្រះត្រៃបិដក ភាគ ០៦
ភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរបង្កាត់ភ្លើងទៅ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គបង្កាត់ឲ្យទាន។ ភ្លើងទាំង៥០០គំនរ ក៏ឆេះឡើងព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចធ្វើភ្លើងឲ្យឆេះឡើងបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។
[៤៨] សម័យនោះឯង ជដិលទាំងអម្បាលនោះធ្វើសេចក្តីគោរពភ្លើងទាំងឡាយ រួចហើយ មិនអាចនឹងលត់ភ្លើងទាំងឡាយឲ្យរលត់វិញបាន។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងលត់ភ្លើងទាំងឡាយបាន ដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរលត់ភ្លើងទាំងឡាយទៅ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គលត់ភ្លើងទាំងឡាយឲ្យទាន។ ភ្លើងទាំង៥០០គំនរ ក៏រលត់ព្រមគ្នាតែម្តង។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈ
ID: 636793551373616368
ទៅកាន់ទំព័រ៖