ព្រះត្រៃបិដក ភាគ ០៦

​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះ​ហេតុ​ថា​ ​ព្រះអង្គ​អាច​នឹង​លត់ភ្លើង​ទាំងឡាយ​បាន​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
 [​៤៩​]​ ​សម័យ​នោះ​ឯង​ ​ជដិល​ទាំងនោះ​ ​នាំគ្នា​មុជ​ចុះ​ខ្លះ​ ​ងើបឡើង​ខ្លះ​ ​ធ្វើ​នូវ​ការ​មុជ​ចុះ​ ​និង​ងើបឡើង​ខ្លះ​ ​ក្នុង​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​សម័យ​មាន​ទឹកសន្សើម​ធ្លាក់​ចុះ​ខ្លំា​ង​ ​ប្រហែលជា៨រាត្រី​ ​ក្នុង​ចន្លោះ​ខែ​ទាំងពីរ​(​១​)​ ​ជា​ពេល​ត្រជាក់​ ​មាននៅ​ក្នុង​ហេមន្តរដូវ​។​ ​ជដិល​ទាំងអម្បាល​នោះ​ ​ធ្លាប់​នាំគ្នា​ឡើង​មក​ ​ហើយ​អាំងភ្លើង​ក្នុង​កន្លែងណា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​និម្មិត​ចង្ក្រាន​ប្រមាណ៥០០ទុក​ក្នុង​កន្លែង​នោះ​។​ ​ឯ​ជដិល​អម្បាល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ចង្ក្រាន​ទាំងនេះ​ ​គេ​រៀបចំ​ទុក​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​គឺជា​ឥទ្ធានុភាព​របស់​មហា​សមណៈ​ដោយពិត​ឥត​សង្ស័យ​។​ ​លំដាប់នោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មហា​សមណៈ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​ព្រះអង្គ​អាច​និម្មិត​ចង្ក្រាន​ទុក​បាន​ច្រើន​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
​(​១​)​ ​គឺ៤រាត្រី​ខាងចុង​ខែមាឃ​ ​៤រាត្រី​ខាងដើម​ខែផល្គុណ​ ​រួម​ជា៨រាត្រី​ ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636793551769118989
ទៅកាន់ទំព័រ៖