ព្រះត្រៃបិដក ភាគ ០៦
ហើយព្រះអង្គក៏ហោះឡើងទៅឯអាកាស ហើយទ្រង់ចុះទៅគង់ក្នុងទូក (ក្នុងមួយរំពេចនោះឯង)។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រំពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលទឹក ក៏គង់នឹងមិនលិចព្រះអង្គ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។
[៥១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះបរិវិតក្កដូច្នេះថា មោឃបុរសនេះ ត្រិះរិះយ៉ាងនេះយូរណាស់មកហើយថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ បើដូច្នោះ គួរតថាគតធ្វើជដិលនេះឲ្យកើតសេចក្តីសង្វេគ (ស្លុតចិត្ត)។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកឯងមិនមែនជាព្រះអរហន្តទេ អ្នកមិនទាន់បានដល់អរហត្តមគ្គទេ ម្យ៉ាងទៀត អ្នកឯងនឹងជាអរហន្តឬ ៗថា ជាបុគ្គលដល់ហើយនូវអរហត្តមគ្គ ដោយបដិបទា[សេចក្តីប្រតិបត្តិ] ណា បដិបទានោះមិនមានដល់អ្នកទេ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ក្រាបសិរសាចុះទៀបព្រះបាទារបស់ព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ
ID: 636793552381704027
ទៅកាន់ទំព័រ៖