ព្រះត្រៃបិដក ភាគ ០៦

វិន័យបិដក​-​មហាវគ្គ​-​បឋម​ភាគ​
​មហា​ខន្ធកៈ​ ​ឧបោសថក្ខន្ធកៈ​
​ភាគ​ទី១​
​សូម​នមស្ការ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​
​មហា​ខន្ធកៈ​
 ​[​១​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មានជោគ​ ​បាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់នៅ​ក្រោមម្លប់​ពោធិព្រឹក្ស​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ដោយ​ព្រះ​ភ្នែន​តែមួយ​អស់៧ថ្ងៃ​ ​ក្រោមម្លប់​ពោធិព្រឹក្ស​ ​ទ្រង់​សោយ​វិមុត្តិសុខ​ ​(​គឺ​សុខ​ក្នុង​ផល​សមាបត្តិ​)​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ជា​អនុលោម​ប្ប​ដិ​លោម​ ​គឺ​ពិចារណា​បណ្តោយ​ចុះ​ ​និង​ច្រាស​ឡើង​ ​អស់​បឋមយាម​នៃ​រាត្រី​ ​ដោយ​ន័យ​ថា​ ​សង្ខារ​(​១​)​ ​ទាំងឡាយ​កើតមាន​ ​ព្រោះ​មាន​
​(​១​)​ ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​ថា​ ​សង្ខារ៣​ ​គឺ​បុញ្ញាភិសង្ខារ១​ ​អបុញ្ញាភិសង្ខារ១​ ​អនេញ្ជា​ភិ​សង្ខារ១​។​ ​បុញ្ញាភិសង្ខារ​នោះ​ ​បានខាង​ចេតនា១៣​ ​គឺ​កាមាវចរ​កុសល​ចេតនា៨​ ​និង​រូបាវចរ​កុសល​ចេតនា៥​ ​ប្រព្រឹត្តទៅ​ដោយអំណាច​ភាវនា​ ​ឯ​អបុញ្ញាភិសង្ខារ​ ​បានខាង​អកុសលចេតនា១២​។​ ​អនេញ្ជា​ភិ​សង្ខារ​ ​គឺ​អ​រូបាវចរ​កុសល​ចេតនា៤​ ​ប្រព្រឹត្តទៅ​ដោយអំណាច​ភាវនា​ ​រួម​ទាំងអស់​ជា២៩​។​
ទំព័រទី ១ | បន្ទាប់
ID: 636793410013583335
ទៅកាន់ទំព័រ៖