ព្រះត្រៃបិដក ភាគ ០៦
ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ មានសេចក្តីត្រិះរិះដូច្នេះថា ឧរុវេលកស្សបប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈទេតើ។ ពេលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្តនៃពួកព្រាហ្មណ៍ និងគហបតិចំនួនដប់ពីរហ្មឺនដែលនៅក្នុងដែនមគធៈនោះ ដោយព្រះហឫទ័យរបស់ព្រះអង្គ រួចហើយ ក៏ទ្រង់សំដែងអនុបុព្វីកថា គឺទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមគុណដ៏លាមក ដ៏សៅហ្មង១ អានិសង្សនៃការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវពួកព្រាហ្មណ៍ និងគហបតិទាំងនោះថា ជាបុគ្គលមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះធម្មទេសនាណា ដែលព្រះពុទ្ធទាំងឡាយលើកឡើងសំដែងដោយព្រះអង្គឯង ព្រះអង្គក៏ទ្រង់ប្រកាសធម្មទេសនានោះ គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ដ៏ប្រាសចាកពណ៌ខ្មៅ (គឺធ្យូង ឬល័ក្តខ្មៅជាដើម) គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ មានឧបមាយ៉ាងណាមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ពួក
ID: 636793556983117213
ទៅកាន់ទំព័រ៖