ព្រះត្រៃបិដក ភាគ ០៦

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ទ្រង់​មាន​អរិយ​វាស១០យ៉ាង​(​១​)​ ​ទ្រង់​មាន​កំលាំង១០​(​២​)​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ធម៌​ ​(​គឺ​កម្មបថ​)​១០​ ​ប្រការ​ ​ទ្រង់​ប្រកបដោយ​អង្គជា​របស់​នៃ​អសេខបុគ្គល១០យ៉ាង​(​៣​)​ ​មាន​ភិក្ខុសង្ឃ១ពាន់​ជា​បរិវារ​ ​ទ្រង់​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​។​

 ​[​៦២​]​ ​ពួក​មនុស្ស​ឃើញ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ហើយ​ ​ពោល​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​មាណព​នេះ​ ​មាន​រូបល្អ​អី​ម្ល៉េះ​ ​ឱ​ហ្ន៎​ ​មាណព​នេះ​មាន​រូប​គួរ​ពិតពិល​រមិលមើល​ ​ឱ​ហ្ន៎​ ​មាណព​នេះ​គួរ​ជាទី​ជ្រះថ្លា​ ​មាណព​នេះឯង​ជា​កូនចៅ​អ្នកណា​ហ្ន៎​។​ ​លុះ​ពួក​មនុស្ស​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ក៏បាន​ពោលតប​ទៅ​នឹង​ពួក​មនុស្ស​នោះ​វិញ​ដោយ​គាថា​ ​ថា​
​(​១​)​ ​វិមតិវិនោទនី​ដីកា​ថា​ ​លះ​នីវរណធម៌​ប្រាំ១​ ​ឆ​ឡង្គុ​បេ​ក្ខា១​ ​ដំ​កល់​ស្មារតី​ដោយ​ខ្ជាប់ខ្ជួន១​ ​អប​ស្សេន​ធម៌​បួន១​ ​លះ​មិច្ឆាទិដ្ឋិ១​ ​ការ​មិន​ស្វែងរក​បី​យ៉ាងគឺ​ ​កាម​ ​ភព​ ​និង​ព្រហ្មចារ្យ១​ ​មាន​សេចក្តី​ត្រិះរិះ​មិន​ល្អក់​វិ​ក​វរ១​ ​មាន​កាយសង្ខារ​រម្ងាប់​ហើយ១​ ​មគ្គញ្ញាណ១​ ​ផលញ្ញាណ១​។​ ​(​២​)​ ​ប្រកបដោយ​កំលាំង​កាយ១០​ ​និង​កំលាំង​ញាណ១០​ ​ឯកំ​លាំង​កាយ១០​ ​នោះ​ធៀប​ដោយ​កំលាំង​ដំរី១០ត្រកូល​ ​គឺ​ដំរី​កាឡាវ​កៈ១​ ​គង្គេ​យ្យៈ១​ ​បណ្ឌ​រៈ១​ ​តម្ពៈ១​ ​បិ​ង្គលៈ១​ ​គន្ធៈ១​ ​មង្គល១​ ​ហេម​វត១​ ​ឧបោសថ១​ ​ឆទ្ទន្ត១​។​ ​កំលាំង​ដំរី​កាឡ​វក១០​ ​ស្មើនឹង​កំលាំង​ដំ​រី​គង្គេ​យ្យ១​ ​បណ្តា​ដំរី​ទាំង១០ត្រកូល​នោះ​ ​មាន​កំលាំង​លើស​គ្នា១០ៗ​ឡើង​ទៅ​ ​កំលាំង​ដំរី​ឆទ្ទន្ត១០​ ​ទើប​ស្មើនឹង​កំលាំង​ព្រះពុទ្ធ១​។​ ​ឯកំ​លាំង​ញាណ១០​ ​នោះ​គឺ​ ​កំលាំង​សេចក្តី​ដឹង​ហេតុ​គួរ​ ​និង​មិន​គួរ​តាមពិត១​ ​ដឹង​កម្ម​និង​ផល​នៃ​កម្ម១​ ​ដឹង​បដិបទា​ប្រព្រឹត្តទៅ​ក្នុង​ភព​ទាំងពួង១​ ​ដឹង​លោក​ដែល​មាន​ធាតុ​ច្រើន១​ ​ដឹង​ថា​សត្វ​ទាំងឡាយ​មាន​អ​ធ្យាស្រ័យ​ផ្សេង​ៗ​គ្នា១​ ​ដឹង​ឥន្ទ្រិយ​របស់​សត្វ​ដ៏​ឆ្លៀវឆ្លាស​និង​ទន់ទាប១​ ​ដឹងសេចក្តី​សៅហ្មង​ ​និង​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​វិមោក្ខ​សមាធិ​សមាបត្តិ១​ ​ដឹង​ខន្ធ​បញ្ចកៈ​ ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន១​ ​ញាណ​ ​គឺ​ចក្ខុ​ដូចជា​ទិព្វ១​ ​ដឹងសេចក្តី​អស់​ទៅ​នៃ​អាសវ​ធម៌១​។​ ​(​៣​)​ ​គឺ​អដ្ឋង្គិក​មគ្គ​ ​និង​សម្មា​ញាណ​ ​និង​សម្មា​វិមុត្តិ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636793559841360695
ទៅកាន់ទំព័រ៖