ព្រះត្រៃបិដក ភាគ ០៦

ជាដើម​តរៀងទៅ​។​ ​ក៏​ឯ​ពាណិជ​ទាំងពីរ​នាក់​នោះ​បាន​នាម​បញ្ញត្តិ​ថា​ ​ទ្វេ​វាចិក​ឧបាសក​(​១​)​ ​ជា​ដម្បូង​ក្នុង​លោក​។​

​ចប់​ ​រាជាយតន​កថា​។​


 [​៧​]​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​លំដាប់នោះ​ ​ព្រះ​មានជោគ​ ​ទ្រង់​ក្រោក​ចាក​សមាធិ​នោះ​ ​ហើយ​យាង​ចេញ​អំពី​ក្រោមម្លប់​រាជាយតនៈ​ ​ហើយ​យាង​ចូល​ទៅកាន់​ដើម​អជ​បាល​និគ្រោធ​វិញ​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​គង់នៅ​ក្រោមម្លប់​អជ​បាល​និគ្រោធ​នោះ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​សម្ងំ​នៅក្នុង​ទីស្ងាត់​តែមួយ​ព្រះអង្គ​ ​ទើប​ទ្រង់ព្រះតម្រិះ​យ៉ាងនេះ​ថា​ ​ក៏​ធម៌​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​នេះឯង​ ​ជា​ធម៌​ដ៏​ជ្រាលជ្រៅ​ ​ជា​ធម៌​គឺ​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​ជា​ធម៌​ ​គឺ​សត្វ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​រម្ងាប់​ទុក្ខ​ ​ជា​ធម៌​ដ៏​ឧត្តម​ ​ជា​ធម៌​ដែល​សត្វ​មិន​គប្បី​ស្ទង់​ប្រមើល​ដោយ​សេចក្តី​ត្រិះរិះ​បាន​ ​ជា​ធម៌​ដ៏​ល្អិត​ ​ជា​ធម៌​ ​លុះតែ​អ្នកប្រាជ្ញ​ទើប​ត្រាស់​ដឹង​បាន​ ​ក៏​ឯ​ពពួកសត្វ​នេះ​ ​សុទ្ធតែ​នៅ​កំពុង​រីករាយ​ក្នុង​សេចក្តី​អាល័យ​ ​កំពុង​ត្រេកត្រអាល​ក្នុង​សេចក្តី​អាល័យ​ ​កំពុង​ស្រើបស្រាល​ក្នុង​សេចក្តី​អាល័យ​ ​(​ចំពោះ​កាម​ទាំងឡាយ​នៅឡើយ​)​ ​ក៏​បដិច្ចសមុប្បាទ​ធម៌​ ​គឺ​ធម៌​ជា​បច្ច័យ​នៃ​គ្នានឹងគ្នា​ណា​ ​បដិច្ចសមុប្បាទ​ធម៌​នេះ​ ​ជាហេតុ​នាំឲ្យ​ពពួកសត្វ​នៅ​រីករាយ​ក្នុង​
​(​១​)​ ​ឧបាសក​បាន​បញ្ចេញវាចា​ប្តេជ្ញា​ខ្លួន​យក​ព្រះពុទ្ធ​ ​និង​ព្រះធម៌​ទាំងពីរ​ជាទី​ពឹង​ទីរឭក​ ​ព្រោះ​ក្នុង​ពេលនោះ​ ​មិនទាន់​មាន​ព្រះសង្ឃ​នៅឡើយ​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636793416313128422
ទៅកាន់ទំព័រ៖