ព្រះត្រៃបិដក ភាគ ០៦
[៧២] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបសិរសាទៀបព្រះបាទទាំងគូនៃព្រះដ៏មានព្រះភាគ ហើយបានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយគប្បីបានបព្វជ្ជា គប្បីបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ហើយទ្រង់ត្រាស់ថា ធម៌តថាគតសំដែងហើយដោយប្រពៃ អ្នកទាំងឡាយចូរប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ។
[៧៣] សម័យនោះឯង កុលបុត្រទាំងឡាយនៅក្នុងដែនមគធៈ ដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នា ក៏តែងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណគោតម ប្រតិបត្តិដើម្បីធ្វើមនុស្សមិនឲ្យមានកូន សមណគោតមប្រតិបត្តិ ដើម្បីធ្វើឲ្យស្រីទៅជាមេម៉ាយ សមណគោតម ប្រតិបត្តិដើម្បីផ្តាច់បង់ត្រកូល ឥឡូវគាត់បំបួសជដិលចំនួនមួយពាន់នាក់ ហើយបំបួសទាំងបរិព្វាជកចំនួន២៥០នាក់ ជាពួកសញ្ជ័យនេះទៀត ទាំង
ID: 636793564940192331
ទៅកាន់ទំព័រ៖