ព្រះត្រៃបិដក ភាគ ០៦

​(​បើ​ដូច្នោះ​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចោទ​ជន​ទាំងនោះ​ដោយ​គាថា​នេះ​វិញ​ថា​ ​ព្រះ​តថាគត​ទាំងឡាយ​មាន​សេចក្តី​ព្យាយាម​ដ៏​មាំ​ ​ណែនាំ​សត្វ​ដោយ​ព្រះ​សទ្ធម្ម​ដ៏​ប្រពៃ​ពិត​ ​ហេតុ​ដូចម្តេច​ក៏​មាន​សេចក្តី​ច្រណែន​ ​នឹង​ពួក​អ្នកប្រាជ្ញ​ ​ដែល​ជា​អ្នកណែនាំ​សត្វ​ដោយ​ធម៌​ ​(​នោះ​ឯង​)​។​

 [​៧៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ឃើញ​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ចោទ​ដោយ​គាថា​នេះ​ថា​ ​
​មហា​សមណៈ​យាង​មក​ហើយ​កាន់​ក្រុង​គិរិ​ព្វ​ជៈ​ ​របស់​ពួក​ជន​មគធៈ​ ​នាំ​យក​ពួក​បរិវារ​របស់​សញ្ជ័យ​ទាំងពួង​ទៅ​ហើយ​ ​ឥឡូវនេះ​នឹង​នាំ​យក​អ្នកណា​ទៅទៀត​ហ្ន៎​។​
​ភិក្ខុ​ទាំងឡាយ​ ​ចោទ​តបនឹង​មនុស្ស​ទាំងនោះ​ដោយ​គាថា​នេះ​ថា​ ​ព្រះ​តថាគត​ទាំងឡាយ​មាន​សេចក្តី​ព្យាយាម​ដ៏​មាំ​ ​ណែនាំ​សត្វ​ដោយ​ព្រះ​សទ្ធម្ម​ដ៏​ប្រពៃ​ពិត​ ​ហេតុ​ដូចម្តេច​ក៏​មាន​សេចក្តី​ច្រណែន​ពួក​អ្នកប្រាជ្ញ​ ​ដែល​ជា​អ្នកណែនាំ​សត្វ​ដោយ​ធម៌​ ​(​នោះ​ឯង​)​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636793565825012940
ទៅកាន់ទំព័រ៖