ព្រះត្រៃបិដក ភាគ ០៦
បដិរូបំ (កម្មនេះសមគួរហើយក្តី) បាសាទិកេន សម្បាទេហិ អ្នកចូរញុំាងកម្មឲ្យបរិបូណ៌ដោយកាយនិងវាចាគួរជាទីនាំមកនូវសេចក្តីជ្រះថ្លាក្តី (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកកាន់យកឧបជ្ឈាយ៍ហើយ (បើឧបជ្ឈាយ៍) មិនញុំាងសទ្ធិវិហារិកឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកមិនកាន់យកឧបជ្ឈាយ៍ឡើយ។
[៨១] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ (ដូច្នេះ)។ សទ្ធិវិហារិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើងរួចហើយគ្រងចីពរ ឆៀងស្មាម្ខាង រួចប្រគេនឈើស្ទន់ ប្រគេនទឹកលុបមុខ ក្រាលអាសនៈ (ដល់ឧបជ្ឈាយ៍) ថា បើមានបបរ ត្រូវសទ្ធិវិហារិកលាងភាជន៍ ហើយដាក់បបរទៅប្រគេន បើឧបជ្ឈាយ៍ឆាន់បបររួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹកហើយទទួលយកភាជន៍មកវិញ ដោយការឱនលំទោន ហើយកាន់ភាជន៍ឲ្យល្អ កុំឲ្យជល់ទង្គិច លាងហើយរៀបចំទុកដាក់ឲ្យត្រឹមត្រូវ កាលបើឧបជ្ឈាយ៍ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវរើអាសនៈចេញ ថាបើទីនោះមានសម្រាម ត្រូវសទ្ធិវិហារិកបោសចេញ។ បើឧបជ្ឈាយ៍មានសេចក្តីប្រាថ្នាដើម្បីចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនសម្ពត់សម្រាប់ស្លៀក (ស្បង់) ត្រូវទទួលសម្ពត់ផ្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ប្រគេនសង្ឃាដិ
ID: 636793567860379356
ទៅកាន់ទំព័រ៖