ព្រះត្រៃបិដក ភាគ ០៦

 ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ពិចារណា​ឃើញ​ ​ដោយ​ន័យ​ដែល​ត្រិះរិះ​ដូច្នេះហើយ​ ​ព្រះហឫទ័យ​ក៏​ឱន​ទៅ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​ឱន​ទៅ​ដើម្បី​សំដែងធម៌​ឡើយ​។​
 [​៨​]​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដឹង​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយចិត្ត​របស់​ខ្លួន​ហើយ​ ​ទើប​រំពឹង​ត្រិះរិះ​ដូច្នេះ​ថា​ ​អើហ្ន៎​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​មានព្រះហឫទ័យ​ឱន​ទៅ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​ឱន​ទៅ​ដើម្បី​សំដែងធម៌​ ​(​យ៉ាងនេះ​)​ ​ឱ​ ​សត្វលោក​វិនាស​តើ​ហ្ន៎​ ​ឱ​ ​សត្វលោក​វិនាស​តើ​ហ្ន៎​។​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយ​ឆាប់​ភ្លាម​)​ ​ប្រៀប​ដូច​បុរស​អ្នកមាន​កំឡាំង​ ​លា​ចេញ​នូវ​ដើមដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដើមដៃ​ដែល​ខ្លួន​លា​ចេញ​។​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ធ្វើ​សំពត់​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​លុត​ចុះ​នូវ​មណ្ឌល​ជង្គង់​ខាងស្តាំ​លើ​ផែនដី​ ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ចំពោះ​ត្រង់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែងធម៌​ ​សូម​ព្រះ​សុគត​សំដែងធម៌​ ​(​ដ្បិត​)​ ​សត្វ​ទាំងឡាយ​ដែល​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ដ៏​ស្រាល​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636793416958667556
ទៅកាន់ទំព័រ៖