ព្រះត្រៃបិដក ភាគ ០៦

 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ស្រួល​ល្អ​នឹង​សទ្ធិវិហារិក​។​ ​ឯកា​រដែ​លប្រ​ព្រឹត្ត​ឲ្យ​ស្រួល​ល្អ​នឹង​សទ្ធិវិហារិក​នោះ​ ​(​ដូចសេចក្តី​តទៅ​នេះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​ត្រូវ​សង្គ្រោះ​ ​(​ត្រូវ​ទំនុក​បំរុង​)​ ​ត្រូវ​អនុគ្រោះ​ ​(​អាណិតអាសូរ​)​ ​សទ្ធិវិហារិក​ដោយ​ការ​បង្រៀន​បាលី​ ​ដោយ​អដ្ឋកថា​ ​(​ពន្យល់​នូវ​សេចក្តី​នៃ​បាលី​)​ ​ដោយ​ឲ្យ​ដម្បូន្មាន​ ​(​ដោយ​សេចក្តី​ពន្យល់​ការខុសត្រូវ​ជាមុន​)​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​ ​(​ដោយ​ពាក្យ​រំលឹក​ដាស់​តឿ​នរឿយៗ​)​។​ ​បើ​ឧបជ្ឈាយ៍​មាន​បាត្រ​ ​សទ្ធិវិហារិក​គ្មាន​បាត្រ​ ​ត្រូវ​ឧបជ្ឈាយ៍​ឲ្យ​បាត្រ​ទៅ​សទ្ធិវិហារិក​ ​(​ប្រើប្រាស់​ខ្លះ​ផង​)​ ​ម្យ៉ាងទៀត​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​សទ្ធិវិហារិក​នឹង​បាន​បាត្រ​ ​បើ​ឧបជ្ឈាយ៍​មាន​ចីវរ​ ​សទ្ធិវិហារិក​គ្មាន​ចីវរ​ ​ត្រូវ​ឧបជ្ឈាយ៍​ឲ្យ​ចីវរ​ទៅ​សទ្ធិវិហារិក​ ​(​ប្រើប្រាស់​ខ្លះ​ផង​)​ ​ម្យ៉ាងទៀត​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​សទ្ធិវិហារិក​គប្បី​កើតឡើង​ដូចម្តេច​ហ្ន៎​ ​បើ​ឧបជ្ឈាយ៍​មាន​គ្រឿងបរិក្ខារ​ ​សទ្ធិវិហារិក​គ្មាន​គ្រឿងបរិក្ខារ​ ​ត្រូវ​ឧបជ្ឈាយ៍​ឲ្យ​គ្រឿងបរិក្ខារ​ទៅ​សទ្ធិវិហារិក​ ​(​ប្រើប្រាស់​ខ្លះ​ផង​)​ ​ម្យ៉ាងទៀត​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿងបរិក្ខារ​របស់​សទ្ធិវិហារិក​គប្បី​កើតឡើង​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​បើស​ទ្ធិ​វិហារិក​ឈឺ​ ​ឧបជ្ឈាយ៍​ត្រូវ​ក្រោក​ពី​ព្រឹក​ ​ឲ្យ​ឈើស្ទន់​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636793573204425018
ទៅកាន់ទំព័រ៖