ព្រះត្រៃបិដក ភាគ ០៦
ឧបាយដូចម្តេចហ្ន៎ កាលបើជ្រលក់ចីវរ ត្រូវជ្រលក់ដោយប្រែត្រឡប់ឲ្យសព្វស្មើល្អ ប្រសិនបើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរចេញ។ បើសទ្ធិវិហារិក មានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំអស់មួយជីវិត ត្រូវរង់ចាំលុះតែជាជម្ងឺ។
ចប់ សទ្ធិវិហារិកវត្ត។
[៨៣] សម័យនោះឯង ពួកសទ្ធិវិហារិក មិនបានប្រព្រឹត្តល្អ (គឺមិនបានយកចិត្តទុកដាក់) នឹងឧបជ្ឈាយ៍ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិកមិនបានប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ។ ព្រះដ៏មានបុណ្យ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយ
ID: 636793576441520170
ទៅកាន់ទំព័រ៖