ព្រះត្រៃបិដក ភាគ ០៦

ពិត១​ ​មាន​សេចក្តី​អៀនខ្មាស​ដោយពិត១​ ​មាន​សេចក្តី​គោរព​ដោយពិត១​ ​មានការ​ចំរើន​ភាវនា​ដោយពិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ប្រកបដោយ​អង្គ៥នេះឯង​ហើយ​ ​ឧបជ្ឈាយ៍​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបជ្ឈាយ៍​បណ្តេញ​ចេញ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​សទ្ធិវិហារិក​គ្មាន​សេចក្តី​ស្រឡាញ់​ឧបជ្ឈាយ៍​ដោយពិត១​ ​គ្មាន​សេចក្តី​ជ្រះថ្លា​ដោយពិត១​ ​គ្មាន​សេចក្តី​អៀនខ្មាស​ដោយពិត១​ ​គ្មាន​សេចក្តី​គោរព​ដោយពិត១​ ​គ្មាន​ការ​ចំរើន​ភាវនា​ដោយពិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបជ្ឈាយ៍​បណ្តេញ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ប្រកបដោយ​អង្គ៥​ ​ឧបជ្ឈាយ៍​មិន​គួរ​បណ្តេញ​ចេញ​ឡើយ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​សទ្ធិវិហារិក​មាន​សេចក្តី​ស្រឡាញ់​ឧបជ្ឈាយ៍​ដោយពិត១​ ​មាន​សេចក្តី​ជ្រះថ្លា​ដោយពិត១​ ​មាន​សេចក្តី​អៀនខ្មាស​ដោយពិត១​ ​មាន​សេចក្តី​គោរព​ដោយពិត១​ ​មានការ​ចំរើន​ភាវនា​ដោយពិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ប្រកបដោយ​អង្គ​ទាំង៥នេះ​ ​ឧបជ្ឈាយ៍​មិន​គួរ​បណ្តេញ​ចេញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​ ​កាល​មិន​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្ក៥​ ​(​ចំណែកខាង​ខុស​)​ ​ចេញ​ទេ​ ​នឹង​មានទោស​ ​(​គឺ​ត្រូវអាបត្តិ​មិនខាន​)​ ​បើ​ឧបជ្ឈាយ៍​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636793577517401707
ទៅកាន់ទំព័រ៖