ព្រះត្រៃបិដក ភាគ ០៦
នូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាណា ដែលតថាគតបានអនុញ្ញាតដោយត្រៃសរណគមន៍រួចហើយ ចាប់ដើមពីថ្ងៃនេះតទៅ តថាគតឃាត់នូវឧបសម្បទានោះវិញ ម្នាលភិក្ខុទាំងឡាយ ឥឡូវតថាគតអនុញ្ញាតនូវឧបសម្បទាដោយញត្តិចតុត្ថកម្ម គឺកម្មមានញត្តិជាគំរប់៤វិញ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យឧបសម្បទាបែបយ៉ាងនេះ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ
(១) របស់លោកដ៏មានអាយុឈ្មោះនេះ។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខៈឈ្មោះនេះ ឲ្យបានឧបសម្បទា
(២) ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ចុះ។ ពាក្យនេះ ជាពាក្យផ្តៀងសង្ឃ(ឲ្យជ្រាប)។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម
(១) សាមណេរដែលត្រូវបួសជាភិក្ខុភាវៈ។ (២) ឲ្យដល់នូវគុណឰដ៏ខាងលើ គឺបានសម្រេចជាភិក្ខុភាវៈ។
ID: 636793579007456933
ទៅកាន់ទំព័រ៖