ព្រះត្រៃបិដក ភាគ ០៦
ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះឯង។
[៨៦] សម័យនោះឯង មានភិក្ខុ១រូបប្រព្រឹត្តអនាចារ គឺប្រព្រឹត្តល្មើស តាំងអំពីបានឧបសម្បទា។ ពួកភិក្ខុក៏បានពោលដាស់តឿនយ៉ាងនេះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុនោះក៏ពោលយ៉ាងនេះវិញថា ខ្ញុំមិនបានពឹងលោកដ៏មានអាយុទាំងឡាយដោយពាក្យថា សូមឲ្យអស់លោកឲ្យឧបសម្បទាដល់ខ្ញុំទេ លោកទាំងឡាយ ខ្ញុំមិនបានអង្វរសោះ ហេតុអ្វីក៏ហ៊ានឲ្យឧបសម្បទាដល់ខ្ញុំ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនបានសូម មិនត្រូវឲ្យឧបសម្បទា (គេ)ទេ (បើ) ភិក្ខុណាឲ្យឧបសម្បទាគេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានគេសូម ទើបត្រូវឲ្យឧបសម្បទាគេបាន។ ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាបេក្ខៈ ត្រូវសូមនឹងសង្ឃយ៉ាងនេះ គឺឧបសម្បទាបេក្ខៈនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយគ្រងចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំ
ID: 636793579576449477
ទៅកាន់ទំព័រ៖