ព្រះត្រៃបិដក ភាគ ០៦
(បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។បេ។ ឈ្មោះនេះសង្ឃបានឲ្យឧបសម្បទាហើយ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៨៧] សម័យនោះឯង មហាជនក្នុងក្រុងរាជគ្រឹះ នាំគ្នាផ្តើមឡើងចាត់ចែងភត្តាហារដ៏ឧត្តមថ្លៃថ្លា (ជាវេនៗរាល់ថ្ងៃ)។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ មានសេចក្តីរិះគិតយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនេះឯង មានសេចក្តីសុខជាប្រក្រតី មានមារយាទស្រួលបួល បរិភោគភោជនដ៏ល្អ សិងលើសំណឹងឥតមានខ្យល់ចូលបាន ណ្ហើយចុះ អាត្មាអញគួរនឹងបួសក្នុងពួកសមណៈជាសក្យបុត្តចុះ។ វេលានោះឯង ព្រាហ្មណ៍នោះបានចូលទៅរកពួកភិក្ខុ ហើយសូមផ្នួសបួស។ ភិក្ខុទាំងឡាយក៏បានឲ្យបព្វជ្ជាឧបសម្បទាដល់ព្រាហ្មណ៍នោះ។ កាលបើព្រាហ្មណ៍នោះបានបួសរួចហើយ ភត្តាហារដែលជាវេន (នោះ) មហាជនក៏ឈប់ធ្វើទៅ។ ភិក្ខុទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក
ID: 636793580196644950
ទៅកាន់ទំព័រ៖