ព្រះត្រៃបិដក ភាគ ០៦
មកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាលឲ្យឧបសម្បទា (ដល់កុលបុត្រ) ត្រូវប្រាប់និស្ស័យទាំង៤យ៉ាងផង គឺប្រាប់ថា បព្វជ្ជាត្រូវអាស្រ័យនូវភោជនជាដុំពំនូតដែលអ្នកបួសស្វែងរកបានមកដោយកំលាំងស្មង អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងភោជននោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសង្ឃភត្ត
(១) ឧទ្ទេសភត្ត
(២) និមន្តនភត្ត
(៣) សលាកភត្ត
(៤) បក្ខិកភត្ត
(៥) ឧបោសថិកភត្ត
(៦) និងបាដិបទិកភត្ត
(៧) (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជា ត្រូវអាស្រ័យនូវសំពត់ចីវរបង្សុកូល អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងសំពត់ចីវរបង្សុកូលនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសំពត់ដែលគេធ្វើដោយសម្បកឈើ សំពត់ដែលគេធ្វើដោយកប្បាស សំពត់ដែលគេធ្វើដោយសូត្រ សំពត់ដែលគេធ្វើដោយរោមសត្វ សំពត់ដែលគេធ្វើដោយធ្មៃ និងសំពត់ដែលគេធ្វើលាយដោយវត្ថុ៥យ៉ាងខាងដើមនេះ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យនូវសេនាសនៈទៀបគល់ឈើ
(១) សង្ឃភត្ត គឺភត្តដែលទាយកវេរប្រគេនដល់សង្ឃទាំងអស់។ (២) ឧទ្ទេសភត្ត គឺភត្តដែលទាយកវេរប្រគេនដល់ភិក្ខុដែលខ្លួនឧទ្ទិសអំពីសង្ឃ។ (៣) និមន្តនភត្ត គឺភត្តដែលទាយកនិមន្តភិក្ខុ ហើយប្រគេន។ (៤) សលាកភត្ត គឺភត្តដែលទាយកប្រគេនដល់ភិក្ខុ ដោយចាប់ស្លាក។ (៥) បក្ខិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងមួយបក្ខៗ តែមួយថ្ងៃៗ (គឺកន្លះខែម្តង)។ (៦) ឧបោសថិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃឧបោសថ។ (៧) បាដិបទិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃ១រោច ឬ១កើត។
ID: 636793581408444261
ទៅកាន់ទំព័រ៖