ព្រះត្រៃបិដក ភាគ ០៦
ភិក្ខុណាប្រាប់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់និស្ស័យជាបន្ទាប់អំពីឧបសម្បទាកម្មមក។
[៨៩] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈ គឺភិក្ខុពីររូបខ្លះ បីរូបខ្លះ បួនរូបខ្លះ។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈតិចជាងពី១០រូបឡើយ ភិក្ខុណាឲ្យឧបសម្បទា (ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈត្រឹម១០រូប ឬច្រើនជាង១០រូបឡើងទៅបាន។
[៩០] សម័យនោះឯង ភិក្ខុទាំងឡាយ ខ្លះបួសបាន១វស្សា ខ្លះបាន២វស្សា ក៏ឲ្យឧបសម្បទាដល់សទ្ធិវិហារិក។ ចំណែកខាងព្រះឧបសេនដ៏មានអាយុ ជាកូនវង្គន្តព្រាហ្មណ៍ បួសបាន១វស្សា ឲ្យឧបសម្បទាសទ្ធិវិហារិកដែរ។ ព្រះឧបសេននោះ លុះនៅចាំវស្សាបាន២វស្សារួចហើយ ក៏នាំយកសទ្ធិវិហារិកដែលបួសបាន១វស្សា ទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគជាម្ចាស់ រួចអង្គុយក្នុងទីដ៏សមគួរ។ ក៏ព្រះសម្ពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែងសន្សំ តែងធ្វើនូវសេចក្តីរីករាយរាក់ទាក់ មួយអន្លើដោយភិក្ខុជាអគន្តុកៈទាំងឡាយនេះជា
ID: 636793582231931362
ទៅកាន់ទំព័រ៖